រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរនោះ បានផ្ញើសារក្រើនរំលឹកមន្ត្រីបក្សសង្គ្រោះជាតិគ្រប់ជាន់ថ្នាក់ថា ពួកគាត់មានពេល ៩ ថ្ងៃទៀត ដើម្បីមករួមរស់ និងបន្តអាជីពនយោបាយបម្រើប្រទេសជាតិជាមួយបក្សកាន់អំណាច ។
សម្តេចតេជោបានបង្ហោះសារក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី ៧ វិច្ឆិកានេះថា តាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃអំពីទោសក្បត់ជាតិនៃមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺមានន័យថា គណបក្សនេះនឹងត្រូវប្រឈមនឹងការរំលាយដោយច្បាប់ប្រទេស នៅថ្ងៃប្រកាសសាលដីការ ដោយតុលាការកំពូល ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ។
សម្តេចបានពន្យល់ថា តាមផ្លូវច្បាប់ នៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយហើយ គឺមានសមាជិកនៃគណៈកម្មការនាយក និងគណៈអចិន្ត្រៃយ៍ជាង ១០០រូប គឺនឹងគ្មានសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។
សម្តេតេជោហ៊ុន សែន បន្ថែមថា៖ «ចំពោះបងប្អូនដែលកំពុងខិតខំបម្រើប្រជាពលរដ្ឋពិតៗ ដែលមិនបានដឹង និងចូលដៃជើងជាមួយមេដឹកនាំបក្សក្បត់ជាតិ គឺបងប្អូនមានឱកាសចូលរួមអាជីពនយោបាយបម្រើប្រទេសជាតិជាបន្តជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន។ បងប្អូនមានពេល៩ ថ្ងៃទៀត ដើម្បីចូលរួមកសាងប្រទេសជាមួយសម្តេចតេជោ មុនការប្រកាសសាលដីការដោយតុលាការកំពូលនៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ខាងមុខនេះ»។
គិតត្រឹមថ្ងៃទី៧ វិច្ឆិកានេះ អ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំមូលដ្ឋានដែលជាប់ឆ្នោតមកពីបក្សសង្គ្រោះជាតិជាង ៥០ នាក់ បានសម្រេចចិត្តមករូបរួមជាមួយបក្សប្រជាជនកម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment