គួរឲ្យដឹងថា នៅភាគខាងជើងនៃខេត្តបូរីរ៉ាម ប្រទេសថៃ អាកាសធាតុកំពុងតែធ្លាក់ខ្យល់រងា លាយឡំជាមួយភ្លៀងធ្លាក់ស្រិចៗ បណ្តាលឲ្យមនុស្សម្នាជាច្រើនក្នុងតំបន់ អង្គុយផ្តុំគ្នា រៀងរាល់ព្រឹកព្រលឹម និងពេលល្ងាច ព័ទ្ធជុំវិញភ្នក់ភ្លើង ដើម្បីកម្តៅខ្លួនប្រាណរបស់ពួកគេ ឬក៏ទទួលទានសុរាជាដើម។
លោកវេជ្ជបណ្ឌិត Withit Sareaudechaikul ដែលជាប្រធានការិយាល័យសុខភាពសាធារណៈ ប្រចាំខេត្ត បូរីរ៉ាម បានឲ្យដឹងថាការទទួលទានសុរាដើម្បីបំបាត់ភាពរងា គឺជារឿងមិនត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញ វាអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព ដែលអ្នកទទួលទានទាំងឡាយនឹកស្មានមិនដល់។
ការប្រព្រឹត្តបែបនេះអាចធ្វើឲ្យខូចនូវតម្រងនោម ព្រមទាំងប៉ះពាល់ជាអវិជ្ជមានដល់ប្រព័ន្ធរំលាយអាហាររបស់ពួកគេ។ មិនតែប៉ុណ្ណោះវាធ្វើឲ្យចរន្តឈាមដំណើរការមានភាពមិនប្រក្រតី ដែលអាចបណ្តាលឲ្យស្លាប់បាន។ ហើយជាជម្រើសដ៏ល្អ មនុស្សម្នាទាំងឡាយត្រូវដណ្តប់ខ្លួននឹងសម្លៀកបំពាក់ក្រាស់ៗ ឬឧស្សាហ៍ធ្វើលំហាត់ប្រាណ ក៏ដូចជាទទួលទាននូវអាហារសុខភាព។
គួរឲ្យដឹងថា ជារៀងរាល់ឆ្នាំ មានមនុស្សមិនតិចនាក់ទេ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ ដែលបណ្តាលមកពីការទទួលទានសុរាស្របពេលរដូវរងាបាននិងកំពុងមកដល់៕
No comments:
Post a Comment