ភ្នំពេញ៖ បច្ចុប្បន្ននេះ បវរកញ្ញា Miss Global 2017 ប្រមាណជា៦០ប្រទេស កំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើង ពោលគឺប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រកួត ឆ្នាំ២០១៧នេះតែម្តង។
ជាក់ស្តែង ក្នុងចំណោម Miss Global មកពី៦០ប្រទេស ក្នុងនោះក៏មាន Miss Global តំណាងឲ្យប្រទេសកម្ពុជាយើងផងដែរ នោះគឺបេក្ខនារី យស ផលីណា ជាកូនខ្មែរ សញ្ជាតិអាមេរិក ដែលនាងមិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតនោះទេ ប៉ុន្តែថែមទាំងមានចំនេះដឹងខ្ពស់ថែមទៀតផង។
ហើយមកទល់ពេលនេះ បវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា កញ្ញា យស ផលីណាកំពុងតែព្យាយាមស្វះស្វែង យកពិន្ទុឲ្យបានច្រើន សម្រាប់ជាឱកាសឆ្ពោះទៅកាន់ វគ្គផ្តាច់ព្រាត់ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខនេះផងដែរ។
ដោយឡែក សម្រាប់ថ្ងៃនេះផងដែរ Miss Global 2017 ទាំងអស់កំពុងតែមមាញឹក ជាមួយនឹងការថតរូបតំណាងប្រទេសនីមួយៗ សម្រាប់ធ្វើការ Vote ហើយនារាត្រីនេះ បវរកញ្ញាទាំងអស់ នឹងមានការប្រកួតឈុតស្រមោលសប្រចាំប្រទេសរបស់ខ្លួន ដោយយើងសង្ឃឹមថា ឈុតស្រមោលស របស់បវរកញ្ញាកម្ពុជាយើង នឹងទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត ព្រោះក្នុងនាមជាម្ចាស់ផ្ទះផងដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment