ការបង្ហើបឲ្យដឹងបែបនេះ គឺមានមហាជនមួយចំនួនជឿ និងអ្នកខ្លះក៏មិនជឿដែរ ប៉ុន្តែពាក្យចាស់តែពោលថា «បើមិនជឿ សូមកុំប្រមាថ» ហើយការមានវិញ្ញាណចូលសណ្ឋិតក្នុងខ្លួនមនុស្សនេះ ត្រូវបានគេនិយាយតៗគ្នា តាំងពីដើមរៀងមក ហើយក៏មានកើតឡើងពិតប្រាកដដែរ។
ងាកមកប្អូនស្រីវ័យក្មេង អួន វ៉ាន់វីតា ឯណេះវិញ ទស្សនិកជនប្រហែលជា មិនសូវបានស្គាល់ពីមុខមាត់ ដ៏ស្រស់ស្អាត របស់តារាពន្លកថ្មី មានវ័យ១១ឆ្នាំ ម្នាក់នេះទេ។ កុមារីរូបនេះ ខណៈដែល អួន វ៉ាន់វីតា មានឱកាសត្រូវបានផលិតករ ជ្រើសរើសឲ្យចូលរួមសម្ដែង ក្នុងរឿង «សសរកន្លោង» ដោយសម្ដែងជាតួអង្គខ្មោច តាមលងបន្លាចអ្នកដទៃ។
ក្មេងស្រីសំឡេងស្រួយ ទឹកមុខញញឹមស្រស់ វ័យ១១ឆ្នាំ កុមារី អួន វ៉ាន់វីតា និយាយយ៉ាងរួសរាយរាក់ទាក់ ហាក់មិនបានភ័យខ្លាច នឹងវិញ្ញាណខ្មោច ធ្លាប់ចូលសណ្ឋិតកន្លង ឲ្យដឹងថា ចំពោះការសម្ដែងនៅក្នុងរឿង សសរកន្លោង អ្នកដឹកនាំតម្រូវឲ្យនាង សម្ដែងជាតួអង្គមើលឃើញខ្មោច ប៉ុន្តែត្រូវបានខ្មោចចូលសណ្ឋិត គ្រប់ឈុតឆាកទាំងអស់ ធ្វើនាងហាក់មិនបានភ័យខ្លាចអ្វីនឡើយ។
អួន វ៉ាន់វីតា និយាយយ៉ាងរួសរាយរាក់ទាក់ បន្តថា «អ្នកដឹកនាំតម្រូវឲ្យខ្ញុំ សម្ដែងជាតួអង្គមើលឃើញខ្មោច និងត្រូវបានខ្មោចចូលគ្រប់ឈុតឆាក ចំពោះការសម្ដែង នៅក្នុងរឿង សរសរកន្លោង!» ។
ក្រៅពីមានការងារ ជាតារាសម្ដែង អួន វ៉ាន់វីតា បានប្រាបប់ Khmertalking ឲ្យដឹងទៀតថា «ចាសបង! បច្ចុប្បន្ននេះ ខ្ញុំកំពុងរៀនថ្នាក់ទី ៧ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក។
ខ្ញុំបានប្រឡូកចូលសិល្បៈ អស់រយៈពេល៤ឆ្នាំមកហើយ។ ក្រុមគ្រួសាររបស់ខ្ញុំ មិនមាននរណាជាអ្នកសិល្បៈនោះទេ។ ខ្ញុំបានឈានចូលសិល្បៈ ជាអាជីពតារាសម្ដែង តាមរយៈការប្រឡងកម្មវិធី របស់កូនក្មេង មានឈ្មោះថា កម្មវិធី kodomok នៅក្នុងឆ្នាំ២០១៣ ឈានចូល២០១៤។ ក្រោយពេលឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ និងទទួលបានពាន Smart Kid ផលិតករ បានហៅឲ្យខ្ញុំថតខ្សែភាពយន្តភាគ ដែលបានចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ស៊ីធីអិន មានចំណងជើងថា កិត្តិយស និងស្នេហា»៕
Thursday, November 9, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment