២ ចំណុចដែលនាយ ចឺម សង្ឃឹមជំនួសតំណែង ខេមរៈ សិរីមន្ត នៅផលិតកម្មសាន់ដេមាន៖ ទី១ បទចម្រៀងរបស់នាយ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនស្ទើរតែគ្រប់មជ្ឈដ្ឋាន។ ទី២ ខិតខំបង្កើតក្បាច់រាំថ្មីៗដោយខ្លួនឯង។ ក្មួយប្រុសនាយក្រូចបថា ៖"ហេតុអ្វីបានខ្ញុំហ៊ានយក២ចំណុចនេះមកអះអាង ព្រោះមួយរយៈចុងក្រោយនេះបទចម្រៀងខ្ញុំចេញមកទទួល បានការគាំទ្រពីពុកម៉ែបងប្អូនស្ទើរតែគ្រប់បទ"។
ម្ចាស់បទ "អ្នកអត់សង្សារលើកដៃ" បន្ថែមថា សេចក្តីសង្ឃឹមបានតំណែង ខេមរៈ សិរីមន្ត នៅសាន់ដេ មិនបានន័យថា នាយ មានអំនួតលើខ្លួនឯងនោះឡើយ ប៉ុន្តែនេះជាមហិច្ឆតា និងគោលដៅមួយ សម្រាប់ថ្ងៃអនាគត ទោះបីជាមិនបានដល់កំពូលដូច សិរីមន្ត បានត្រឹមតែក្បែរហ្នឹងក៏បានដែរ៕
No comments:
Post a Comment