ខេត្តកំពង់ចាម៖ កម្មករកម្មការនីជាច្រើននាក់បានរងរបួសដេករណូករណែលពេញផ្លូវ ដោយសារគ្រោះថ្នាក់រថយន្តដឹកកម្មកររោងចក្រមួយគ្រឿងបានក្រឡាប់ផ្ញារជើងចាក់មនុស្សចោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៦ គីឡូម៉ែត្រលេខ៦៧-៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-4553 បើកបរដោយឈ្មោះ ឆៃ គីមហេង ភេទប្រុស ទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម បានដឹកកម្មករធ្វើដំណើរពីលិចទៅកើតឆ្ពោះទៅរោងចក្រជូហួយ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបើកគេចរថយន្តមួយនៅពីមុខ ហើយជាន់ហ្រ្វាំងបង្ខំគួបជួនផ្លូវរអឹលទៀត ទើបបណ្តាលឲ្យក្រឡាប់ផ្ញារជើងចាក់មនុស្សចោល បណ្តាលឲ្យកម្មករ-កម្មការិនី ជាច្រើននាក់ដេករណូករណែលរបួសពេញផ្លូវ។
ក្រោយកើតហេតុអាជ្ញាធរដែនដីបានចុះទៅជួយអន្តរាគមន៍ ហើយបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ដើម្បីសង្គ្រោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment