ការគេងទាំងសក់នៅសើម នឹងធ្វើឱ្យក្បាលរបស់អ្នក រក្សាសំណើមអាចធ្វើឱ្យអ្នកកើតជំងឺផ្តាសាយ ធ្វើឱ្យស្បែកក្បាលរលាក ថែមទាំងមានអាការរមាស់បានផងដែរ។
១.សក់បែកចុង
នៅពេលដែលសក់នៅសើមរយៈពេលយូរពេក ដោយមិនធ្វើឱ្យវាស្ងួតមុនទេ ការចូលគេងទាំងសក់សើមនឹងផ្អាប់ ទុកសសៃសក់របស់អ្នកឱ្យសើម ជាប់រហូតយ៉ាងយូរទម្រាំតែស្ងួត។ ហើយនៅពេលដែលសក់សើមបែបនេះ សសៃសក់របស់អ្នកងាយនឹងបែកចុងខ្លាំងណាស់។ ដូច្នេះ បណ្តោយឱ្យសក់សើម ពេលចូលគេងបែបនេះជាប្រចាំ សក់របស់អ្នកនឹងកាន់តែបែកចុងជាមិនខាន។
២.អង្គែ
នៅពេលដែលអ្នកគេង ទាំងសក់នៅសើមរយៈពេលយូរពក វានឹងធ្វើការរារាំងមុខងាររបស់ក្រពេញ Sebaceous ហើយធ្វើឱ្យវាបែរជាចាប់ផ្តើមផលិតប្រេង ឬកាត់បន្ថយប្រេងលើស្បែកក្បាលរបស់អ្នក។ ម្យ៉ាងវិញទៀត ជាតិសំណើមទាំងនេះថែមទាំងអាចធ្វើឱ្យរំខានដល់កម្រិត pH នៃស្បែកក្បាលទៀតផង។ ជាលទ្ធផល ទាំងអស់នេះហើយ ដែលបណ្តាលឱ្យស្បែកក្បាលរបស់ឡើងអង្គែនោះ។
៣.រមាស់ក្បាល
ការគេងទាំងសក់ក្បាលនៅសើម នឹងធ្វើឱ្យអ្នកជួបប្រទះនឹងការរមាស់ស្បែកក្បាល ពេលខ្លះស្ទើរតែទ្រាំមិនបាន ថែមទៀតផង។ នោះក៏ដោយសារតែជាតិសំណើមដែលនៅលើស្បែកក្បាលដែលផ្អាប់នោះហើយ ដែលជាហេតុធ្វើឱ្យអ្នករមាស់ក្បាល។ ម្យ៉ាងវិញទៀតអាចនឹងមានបាក់តេរី កកកុញលើស្បែកក្បាលផងដែរ បានជាធ្វើឱ្យអ្នករមាស់ស្បែកក្បាល ដូចដែលយើងធ្លាប់បានដឹងថា បាក់តេរីស្រលាញ់កន្លែងដែលមានសំណើមខ្លាំងណាស់។
៤.ឈឺក្បាល
ជាការពិតណាស់ ការគេងទាំងសក់ក្បាលនៅដើម បានន័យថាក្បាល និងសក់យើងប្រាកដជាកំពុងតែពេញដោយសំណើម។ ដូច្នេះនៅពេលដែលអ្នកគេងលក់ កម្តៅរាងកាយរបស់អ្នក ដែលកើនឡើងនឹងមានប្រតិកម្ម ជាមួយនឹងស្បែកក្បាលដែលសើម ហើយធាតុពីរដែលប្រឆាំងគ្នារវាងភាពត្រជាក់ និងភាពក្តៅនៃរាងកាយ វានឹងធ្វើឱ្យអ្នកឈឺក្បាលជាមិនខាន។
៥.សក់ស្អិត
ការគេងទាំងសក់ក្បាលនៅសើម អាចធ្វើឱ្យសក់របស់អ្នកប្រែជាស្អិត មិនរលោង ស្រស់ថ្លា បើទោះបីជាសក់ស្ងួតហើយក៏ដោយ។ ករណីនេះកើតឡើងជាញឹកញាប់ខ្លាំងណាស់សម្រាប់អ្នកដែលមានសក់វែង។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment