Breaking

Wednesday, January 3, 2018

ប្រទេសទាំង៧នេះ!អ្នកទេសចរណ៏ទាំងអស់គួរតែជៀសវាង

សារព័ត៌មានដ៏ល្បីមួយនៅអង់គ្លេស ដកស្រង់ចេញពីរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចអន្តរជាតិ (WEF) បានដាក់ចំណាត់ថ្នាក់ប្រទេសខាងក្រោមនេះ មានគ្រោះថ្នាក់ជាងគេលើលោក។
១. កូឡុំប៊ី
នៅកូឡុំប៊ី ក្រុមម៉ាហ្វៀ មួយត្រូវគេស្គាល់ថា BACRIM បង្កអសន្តិសុខជាខ្លាំង ដែលក្រុមនេះ ជាអ្នកចាប់ជំរិតទារប្រាក់ ជួញដូរគ្រឿងញៀន និងប្រព្រឹត្តអំពើប្លន់សព្វបែបយ៉ាង។
ប្រទេសស្ថិតនៅទ្វីបអាមេរិកខាងត្បូងមួយនេះ ក៏ទទួលរងការគំរាមកំហែង ពីអំពើភេរវកម្ម ការបំផ្ទុះគ្រាប់បែក នៅតាមបណ្តាទីក្រុងធំៗមួយចំនួន រួមទាំងរដ្ឋធានី Bogota ជាដើម៕
 ២.យេម៉ែន
ក្រុមបះបោរនៅរដ្ឋធានី Sanna ប្រទេសយេម៉ែន កុំពុងបង្កការព្រួយបារម្ភជាខ្លាំងក្នុងប្រទេសនេះ។
ប្រទេសយេម៉ែន ក៏ទទួលរងការគំរាមកំហែងពីក្រុមភេរវករ al-Qaeda ធ្វើឲ្យប្រជាជនក្នុងប្រទេសនេះ រស់នៅក្នុងភាពស្ថានភាពភ័យខ្លាច រកទទួលទានមិនគ្រប់គ្រាន់ ក៏ដូចជាខ្វះជំនួយផ្នែកវេជ្ជសាស្ត្រផងដែរ។
 ៣.អែលសាវ៉ាឌ័រ
មាននូវអំពើមនុស្សឃាតខ្ពស់ ប្រទេសអែលសាវ៉ាឌ័រ ត្រូវបានប្រមូលផ្តុំដោយក្រុមជើងកាងហៅថា maras ដែលដើរគំរាមកំហែងយកប្រាក់ ប្រដាប់នូវអាវុធ ក៏ដូចជាប្រព្រឹត្តបទល្មើសគ្រឿងញៀន។
 ៤.ប៉ាគីស្ថាន
ប្រទេសប៉ាគីស្ថានបានញាំញី ដោយជម្លោះសាសនា អំពើហិង្សា និងការរិតត្បិតផ្សេងៗធ្វើឲ្យប្រទេសនេះ ត្រូវបានគេចាត់ទុកក្នុងចំណោមប្រទេស ដែលគ្រោះថ្នាក់បំផុតលើលោក។
 ៥.នីហ្សេរីយ៉ា
នៅប្រទេសនីហ្សេរីយ៉ា ទទួលរងការគំរាមកំហែងពីក្រុមភេរវជន Boko Haram និង ISIS បណ្តាលឲ្យមានអសុវត្ថិភាព នៅតាមទីកន្លែងដូចជា ព្រះវិហារសាសនា សាលារៀន  ភោជនីយដ្ឋាន  សណ្ឋាគារ  ព្រមទាំងកន្លែងប្រគំតន្ត្រីជាដើម។
 ៦.វេណេស៊ុយអេឡា
ប្រទេសនេះត្រូវបានគេចាត់ទុកជា ប្រទេសមានអត្រាការប្រព្រឹត្តឧក្រិដ្ឋខ្ពស់ជាងគេមួយ រួមបញ្ចូលការប្លន់ប្រដាប់អាវុធ អំពើឃាតកម្ម ព្រមទាំងការចាប់ជំរិតជាដើម។ នេះក៏ដោយសារកង្វះភាពចាំបាច់ជាមូលដ្ឋាន មានដូចជាអាហារ ទឹក ថ្នាំពេទ្យ ក៏ដូចជាភ្លើងអគ្គិសនី បណ្តាលឲ្យប្រទេសនេះ ធ្លាក់ក្នុងចលាចល និងមានករណីឧក្រិដ្ឋកម្មកើតឡើងជាច្រើនហូរហែរ។
 ៧.អេហ្ស៊ីប
ប្រទេសនេះ ទទួលរងការយាយី ក៏ដូចជាគំរាមកំហែងយ៉ាងខ្លាំង ពីពួកភេរវជន ISIS ក៏ដូចជាក្រុមជ្រុលនិយមអ៊ីស្លាមមួយចំនួនទៀតផងដែរ។ ក្រុមទាំងអស់នេះ អាចវាយប្រហារនៅទីកន្លែងសាធារណៈ រួមមានកន្លែងទេសចរណ៍ ក៏ដូចជាបរិវេណមានមនុស្សផ្តុំគ្នាជាដើម។

No comments:

Post a Comment