ទាក់ទងទៅនឹងដំណឹងបែកបាក់ស្នេហ៍ ក្រោយស្រលាញ់គ្នាបានរយៈពេលជាង២ឆ្នាំ រវាងកំពូលតារាសម្តែងប្រុសសង្ហាលោក Lee Min Ho ជាមួយនឹង តារាស្រីកំពូលសម្រស់កញ្ញា Suzy។
 |
Lee min ho និង Suzy ប្រកាសចែកផ្លូវគ្នា |
ពាក់ព័ន្ធនឹងដំណឹងដ៏សែនភ្ញាក់ផ្អើលនេះផងដែរ ខាងផលិតកម្មរបស់តារាទាំងពីរដួងនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរ។ ដោយផលិតកម្ម JYP Entertainment បានលើកឡើងថា៖ «វាជាការពិតដែលពួកគេចែកផ្លូវគ្នា ប៉ុន្តែពួកគេនៅតែរក្សាមិត្តភាពល្អៗរវាងគ្នានឹងគ្នា នៅក្នុងវិស័យនេះ។»
ឯផលិតកម្ម MYM Entertainment ក៏បានបញ្ជាក់ផងដែរថា៖ «ដំណឹងដែលពួកគេបែកគ្នាគឺជាការពិត។ មូលហេតុយ៉ាងណានោះ គឺជារឿងផ្ទាល់ខ្លួនរបស់ពួកគេទាំងពីរ ដូច្នេះពួកយើងមិនអាចបញ្ជាក់បាននោះទេ សូមអ្នកទាំងអស់គ្នាយល់ផង។»
 |
Lee min ho និង Suzy ប្រកាសចែកផ្លូវគ្នា |
គួររំឮកផងដែរថា លោក Lee Min Ho និងកញ្ញា Suzy បានស្រលាញ់គ្នាអស់រយៈពេល២ឆ្នាំមកហើយ ហើយក៏មានអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក ក៏មានចិត្តរំភើបរីករាយអបអរ ចំពោះស្នេហារបស់អ្នកទាំងពីរផងដែរ។
 |
Lee min ho និង Suzy ប្រកាសចែកផ្លូវគ្នា |
ប៉ុន្តែមិនថាយ៉ាងណា មកទល់ពេលនេះ ផ្លូវស្នេហ៍របស់ពួកគេក៏ត្រូវបានបញ្ចប់ ដោយមានមូលហេតុផ្ទាល់ខ្លួន អ្នកគាំទ្រជាច្រើន ក៏បានការសោកស្តាយចំពោះដំណឹងនេះផងដែរ។
 |
Lee min ho និង Suzy ប្រកាសចែកផ្លូវគ្នា |
 |
Lee min ho និង Suzy ប្រកាសចែកផ្លូវគ្នា |
 |
Lee min ho និង Suzy ប្រកាសចែកផ្លូវគ្នា |
No comments:
Post a Comment