Breaking

Wednesday, November 15, 2017

សូមជួយស៊ែរជាបន្ទាន់ ! ទូតអាមេរិកអំពាវនាវឲ្យពលរដ្ឋខ្លួននៅកម្ពុជាជៀសឆ្ងាយពីកន្លែងមានមនុស្សច្រើនដោយសារតែ...

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅក្នុងប្រទេសកម្ពុជា ប្រុងប្រយ័ត្នខ្ពស់ និងជៀសឲ្យឆ្ងាយពីកន្លែងណា ដែលមាន មនុស្សច្រើន ជាពិសេស នៅមុខតុលាការកំពូល ដែលកំពុងដំណើរការរឿងក្ដី រំលាយគណ បក្ស សង្គ្រោះជាតិ (CNRP)។
 ស្ថានទូតអាមេរិកបានលើកឡើងបែបនេះ បន្ទាប់ពីសមត្ថកិច្ច បានពង្រាយកំលាំង និង មានការយាមកាមយ៉ាងតានតឹងបំផុត ពោលគឺមិនអនុញ្ញាឲ្យពលរដ្ឋឆ្លងកាត់ ដោយសេរី ដូចសព្វថ្ងៃនោះទេនៅលើកំណាត់ផ្លូវជុំវិញតុលាការកំពូល ។
យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានលើកឡើងថា “ស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពាវនាវដល់ប្រជាជនរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន ជៀសឆ្ងាយពីហ្វូងមនុស្សច្រើន  ហើយចាកចេញភា្លមៗ ពីទីកន្លែង ណាដែល មានមនុស្សកំពុងប្រមូលផ្តុំ។ អ្នកគួរតែប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន និង ទីកន្លែងនៅជុំវិញខ្លួន ក៏ដូចជាសកម្មភាពផ្សេងៗ ហើយតាមដានព័ត៌មានក្នុងស្រុក”។
ទូតអាមេរិកបន្តថា ព្រោះនៅថ្ងៃទី១៦នេះ ជាថ្ងៃបើកសវនាការរំលាយគណបក្សសង្រ្គោះជាតិ ហើយមានការដាក់កងកម្លាំងប្រដាប់ អាវុធការពារគ្រប់ទីកន្លែង។
លោក ជួន សុវណ្ណ អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅមុខតុលាការកំពូលថា ការដាក់កំលាំងសមត្ថកិច្ចនេះ ដើម្បីរក្សាសន្តិសុខ ប៉ុណ្ណោះ ។
ជុំវិញរំលាយគណបក្សប្រឆាំងនេះផងដែរ ក្រោយពីបើកសវនាការរំលាយ បក្សសង្រ្គោះជាតិ អស់រយៈពេលពេញ១ព្រឹក ថ្ងៃ១៦ វិច្ឆិកា រហូតមកដល់ ម៉ោងជាង១២ ថ្ងៃត្រង់នេះ មិនទាន់ បញ្ចប់នៅឡើយទេ ហើយនឹងបន្តនីតិវិធី មកម៉ោងប្រមាណជា ២រសៀលទៀត ៕

No comments:

Post a Comment