![]() |
ផ្អើលភូមិអូរជ្រៅរត់បាតជើងសព្រាត |
លោកអនុសេនីយ៍ឯក សរ សុភក្ត្រា មេបញ្ជាការស្ដីទីមូលដ្ឋាន ក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅវេលាម៉ោង១១យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុម៥ ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យបានយកកាំបិតដេញកាប់ប្រជាពលរដ្ឋក្នុងភូមិ បង្កឲ្យផ្អើលទាំងយប់ ដោយសារតែគ្រឿងញៀនដល់កម្រិត ។
![]() |
ផ្អើលភូមិអូរជ្រៅរត់បាតជើងសព្រាត |
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា នៅមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុនោះខ្លួនបានជក់ថ្នាំដែលមិត្តភក្តិឲ្យចូលពោះភ្លាម ស្រាប់តែមានការឈ្លោះគ្នាជាមួយអ្នកជិតខាងយ៉ាងខ្លាំងដោយទ្រាំមិនបានក៏រត់ទៅយកកាំបិតមកដេញកាប់តែមិនបានសម្រេចត្រូវអាវុធហត្ថធ្វើការឃាត់ខ្លួនបានតែម្តង ។
![]() |
ផ្អើលភូមិអូរជ្រៅរត់បាតជើងសព្រាត |
ជនសង្ស័យ និងវត្ថុតាងត្រូវ អាវុធហត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ៕
សូមទស្សនាវីដេអូខាងក្រោម៖
No comments:
Post a Comment