Breaking

Thursday, November 16, 2017

មិនគួឲ្យជឿ ! តាមពិតសាច់គោងៀតពិសេសធ្វើពី...

ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចបានចុះធ្វើការពិនិត្យសិប្បកម្មផលិតសាច់គោងៀតមួយកន្លែង យីហោ “សាច់គោងៀតពិសេស សញ្ញាគោញញឹម” ស្ថិតនៅផ្ទះលេខ១៣X ផ្លូវ២៧១ស្ដួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយមានការរិះគន់ថា សប្បិកម្មខាងលើនេះតែងតែជះក្លិនស្អុយចេញមកក្រៅ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះពិបាកដកដង្ហើម និងព្រួយបារម្ភខ្លាចប៉ះពាល់ដល់សុខភាពពួកគេ។
គោងៀតពិសេស
 សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់សិប្បកម្មខាងលើមានឈ្មោះ ហា ស៊ីម៉េង ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅទីតាំងខាងលើ បានឲ្យដឹងថា អាជីវកម្មរបស់គាត់បានបើកអស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយមានលិខិតអនុញ្ញាតចេញដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៨ ហើយផ្នែកអនាម័យចេញដោយ សាលារាជធានីភ្នំពេញ និងមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ។
គោងៀតពិសេស
 សិប្បកម្មនេះកែច្នៃចំណីអាហារ ពីសាច់ស្រស់ទៅសាច់ក្រៀម ដែលមានការវេចខ្ចប់ត្រឹមត្រូវ ប៉ុន្តែបែរជាបានបំភ្លៃការផលិត ដោយដាក់ចំណីខ្លះផលិតនៅប្រទេសថៃ។ សិប្បកម្មខាងលើនេះផងដែរ បានបន្លំអ្នកប្រើប្រាស់ ដោយយកសាច់ជ្រូក មកបន្លំធ្វើជាសាច់គោងៀត ដោយមុនដំបូងគេបានយកសាច់ជ្រូក ដែល ទិញពីផ្សារទៅស្ងោរ ហើយត្រាំទឹករួចហើយហាលឲ្យស្ងួត បន្ទាប់មកយកគ្រឿងផ្សំផ្សេងៗ ដូចជាម្ទេស ល័ក្ខ និងគ្រឿងផ្សំផ្សេងទៀត ដែលមានក្លិនស្រដៀងនឹងសាច់គោ មកលាយផ្សំគ្នា ទើបយកទៅចម្អិន បន្ថែម ហើយច្រកដាក់លក់តែម្ដង។
គោងៀតពិសេស
 សិប្បកម្មខាងលើនេះត្រូវបានបិទជាបណ្ដោះអាសន្ន រងចាំតុលាការស៊ើបអង្កេតបន្ត ហើយបើរកឃើញថាខុសច្បាប់នោះ នឹងឈានដល់បិទតែម្ដង៕
គោងៀតពិសេស

No comments:

Post a Comment