Breaking

Thursday, January 4, 2018

Ryu Hyoyoungលេងមួយឈុតសិចស៊ីកប់ក្នុងកម្មវិធីMBC Awards !!!

តារាសម្តែងរូបស្រស់ Ryu Hyoyoung បានធ្វើឱ្យអ្នកចូលរួមកម្មវិធីពានរង្វាន់ MBC Drama Awards  នាំគ្នាចំហមាត់ធ្លុងព្រោះម៉ូដសម្លៀកបំពាក់ ដ៏សិចសិចស៊ីចេញសាច់ខ្ចីរបស់នាង។
ព័ត៌មានពី Koreaboo បានឱ្យដឹងនៅថ្ងៃទី ៣ខែមករាឆ្នាំ២០១៨នេះថា កម្មវិធីពានរង្វាន់ MBC Drama Awards  បានធ្វើឡើងកាលពីថ្ងៃទី៣១ខែធ្នូកន្លងទៅនេះ ហើយក្នុងកម្មវិធីទាំងមូលតារាដែលសិចស៊ីបំផុតលើកម្រាលព្រំគឺតារាសម្តែង  Ryu Hyoyoungនាងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលអើតមើលតែម្តង ប៉ុន្តែមើលទៅមុខរបស់នាង ហាក់មិនសូវមានទំនុកចិត្ត ឡើយដោយសាចេញសាច់ខ្លាំងពេក។
តារាសម្តែងវ័យ២៤ឆ្នាំ Ryu Hyoyoung បានទទួលពានរង្វាន់ជាច្រើនក្នុងឆ្នាំ២០១៧តាមរយៈការសម្តែង ឥតខ្ចោះរបស់នាងពិសេស ភាពយន្ត Golden Pocket And Family Of Secretប៉ុន្តែឈុតសសិចស៊ី លើកនេះនាងបានឆក់បេះដូង អ្នកគាំទ្រជាង ខ្សែភាពយន្តទៅទៀត ៕





No comments:

Post a Comment