១. ពួកគេមានអារម្មណ៍មិនទុកចិត្តគ្នា
ជាការពិតណាស់ គ្មានទំនាក់ទំនងស្នេហាណាមួយ ដែលអាចកើតមានឡើងដោយល្អឥតខ្ចោះនោះទេ។ ក៏ប៉ុន្តែ មនុស្សគ្រប់ៗរូប នៅតែត្រូវការសេចក្តីស្រលាញ់ និងយល់ចិត្តទុកដាក់ពីមនុស្សជាទីស្រលាញ់របស់ខ្លួនម្នាក់ៗ។ ក្នុងនោះផងដែរ ទំនាក់ទំនងស្នេហារវាងបុរស និងនារី ក៏ពិតជាត្រូវការការមានទំនុកចិត្តឲ្យគ្នាទៅវិញទៅមក ជាប្រចាំ។ ថ្វីបើ មានទំនាក់ទំនងខ្លះ ដៃគូស្នេហាម្ខាងៗ ត្រូវរស់នៅឃ្លាតឆ្ងាយពីគ្នា ក៏ប៉ុន្តែ ពួកគេនៅតែអាចបង្កើតការទុកចិត្តឲ្យគ្នាទៅវិញទៅមកបាន។
ផ្ទុយទៅវិញ ប្រសិនបើ ទំនាក់ទំនងស្នេហានោះ ខ្វះខាតនូវការទុកចិត្តគ្នា នោះវាក៏អាចជាកត្តារួមផ្សំមួយ ដ៏សំខាន់ដែលបណ្តាលឲ្យដៃគូស្នេហ៍ម្ខាងទៀត មានអារម្មណ៍ចង់ផិតក្បត់ និងទៅស្រលាញ់អ្នកផ្សេង។
![]() |
១. ពួកគេមានអារម្មណ៍មិនទុកចិត្តគ្នា |
ថ្វីបើ ពួកគេទាំងពីរស្រលាញ់គ្នាខ្លាំង យ៉ាងណាក៏ដោយ តែមិនប្រាកដនោះទេថា ទំនាក់ទំនងផ្លូវភេទរបស់ពួកគេ មានភាពល្អប្រសើរជាមួយគ្នា។ វាបានន័យថា ប្រសិនបើ ដៃគូម្ខាងមិនអាចបំពេញតម្រូវការបែបនេះ ឲ្យគ្នាទៅវិញទៅមក ជាទីគាប់ចិត្ត។ នេះក៏ជាកត្តាដែលបណ្តាលឲ្យពួកគេ ត្រូវតែស្វែងរកអ្នកដទៃផ្សេងទៀត ដើម្បីមកបំពេញតម្រូវការមួយនេះ។
![]() |
២. ពួកគេមានបញ្ហាពីទំនាក់ទំនងផ្លូវភេទ |
វាមើលទៅហាក់បីដូចជាការសម្តែង នៅក្នុងខ្សែភាពយន្ត ជាជាងការពិត។ ប៉ុន្តែ ការពិតនៅតែជាការពិត មានគូសេ្នហ៍ខ្លះ អាចនឹងត្រូវបានប្រើប្រាស់យុទ្ធសាស្រ្តបែបនេះ ដើម្បីសងសឹកទៅកាន់ដៃគូស្នេហ៍របស់ខ្លួន។ ហើយ ពួកគេក៏គិតថា នេះគឺជាវិធីសាស្រ្តមួយដ៏ល្អបំផុត សម្រាប់សងសឹកទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន។
![]() |
៣. ពួកគេចង់សងសឹកគ្នា |
នេះប្រហែល ជាមូលហេតុមួយដែលស្តាប់មើលទៅ ហាក់បីដូចជាមិនសូវល្អសោះ ក្នុងការដែលទៅលួចលាក់មានអ្នកថ្មី ក្រោយខ្នងមនុស្សជាទីស្រលាញ់របស់ខ្លួន។ ហើយ វាក៏ជាអ្វីដែលកើតមានឡើងដោយភាពចៃដន្យ ជាជាងការចង់បាន ពោលគឺ ភាគច្រើននៃអ្នកមានអារម្មណ៍បែបនេះ ក៏ព្រោះតែ ពួកគេមានឱកាសជាមួយអ្នកដទៃផ្សេងទៀតច្រើន នៅពេលដែលដៃគូស្នេហារបស់ពួកគេ មិននៅជាមួយ ឬឃ្លាតឆ្ងាយ។ ហេតុដូច្នោះហើយ វាពិតជាមានឱកាសជាច្រើន ដែលនៅក្បែរខ្លួនរបស់ពួកគេ សម្រាប់បង្កើតទំនាក់ទំនងពិសេស ជាមួយអ្នកដទៃផ្សេងទៀត ក្រៅពីមនុស្សជាទីស្រលាញ់របស់ខ្លួន។
![]() |
៤. ពួកគេត្រូវការមានផ្លូវក្រោយ សម្រាប់ខ្លួនឯងបន្ត |
ជាការពិត ក្រៅពីទំនាក់ទំនងផ្លូវអារម្មណ៍រួចមក ក៏មានទំនាក់ទំនងខាងផ្នែកផ្លូវកាយ ក៏ជារឿងមួយដ៏សំខាន់សម្រាប់ពួកគេ ផងដែរ។ ព្រោះថា ភាពសិ្នទ្ធស្នាលផ្នែករាងកាយ គឺជាសេចក្តីសុខមួយប្រភេទដែលមនុស្សគ្រប់ៗរូប រមែងប្រាថ្នាចង់បាន ពីមនុស្សដែលខ្លួនស្រលាញ់ ជាពិសេសមនុស្សស្រី ដូចជា ការអោបថើប ការផ្តល់ភាពកក់ក្តៅ អង្អែលក្បាលបែបថ្នមៗ។ ប៉ុន្តែប្រសិនបើ ដៃគូ មិនបានបំពេញបំណង របស់ភាគីម្ខាង រូបគេ អាចនឹងមានអារម្មណ៍ ទៅរកអ្នកផ្សេង។
![]() |
៥. ពួកគេមិនបានបំពេញតម្រូវការ រាងកាយឲ្យគ្នាទៅវិញទៅមកបាន |
ជាការពិត មនុស្សគ្រប់ៗរូប រមែងតែងតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមនុស្សភេទផ្ទុយគ្នា ជាពិសេស។ តែនៅពេលដែលទំនាក់ទំនងស្នេហារបស់ពួកគេ ឈានដល់កម្រិតកំពូល នោះអ្វីៗគ្រប់យ៉ាង ហាក់បីដូចជា មិនមានអ្វីដែលគួរឲ្យប្រុងប្រយ័ត្នរវាងគ្នា នឹងគ្នាទៀត នោះទេ។ វាមានន័យថា គ្រប់យ៉ាងនៃភាពអាថ៌កំបាំង របស់ពួកគេម្នាក់ៗ ហាក់បីដូចជាលែងមានឲ្យគ្នាតទៅទៀត ហើយ ។ ដូចនេះ ទើបធ្វើឲ្យដៃគូម្ខាងទៀត សម្រេចចិត្តលួចក្បត់ពីក្រោយខ្នង មនុស្សជាទីស្រលាញ់ របស់ខ្លួនបែបនេះ។
![]() |
៦. ពួកគេបានបញ្ចប់ការប្រុងប្រយ័ត្នរបស់ខ្លួន |
រាល់ទំនាក់ទំនងស្នេហានីមួយៗ រមែងតែងតែមានប្រភេទខុសៗគ្នា ដូចជា អ្នកខ្លះ ចូលចិត្តមានទំនាក់ទំនងដែលមានលក្ខណៈតែមួយ ហើយអ្នកខ្លះទៀត ក៏ចូលចិត្តទំនាក់ទំនងដែលមិនមែនមាន តែមួយនោះទេ ពោលគឺ ពួកគេចូលចិត្តមានដៃគូស្នេហាច្រើន នៅក្នុងពេលតែមួយ ជាមួយគ្នា។ ចំពោះ មនុស្សប្រភេទបែបនេះ គេក៏មិនត្រូវការការបើកចំហស្នេហារបស់ពួកគេ ម្តងទាំងពីរនោះដែរ បានន័យថា ប្រសិនបើ គេមានទំនាក់ទំនងជាមួយមនុស្សម្នាក់បើកចំហនោះ មនុស្សម្នាក់ទៀត គឺត្រូវតែមានទំនាក់ទំនងស្នេហាបែបអាថ៌កំបាំង ជាមួយនឹងគេ ។
![]() |
៧. ពួកគេមិនត្រូវការ ការដែលមានទំនាក់ទំនងតែមួយ |
ភាគច្រើននៃមនុស្សគ្រប់ៗរូប រមែងតែងតែនិយាយថា ប្រសិនបើ ដៃគូស្នេហារបស់យើង បានផិតក្បត់ពីក្រោយខ្នង នោះមានន័យថា គេមិនបានស្រលាញ់យើង ដោយស្មោះត្រង់នោះទេ។ តែផ្ទុយទៅវិញ ប្រសិនបើ គេបានស្រលាញ់យើង ដោយភាពស្មោះត្រង់មែន គេក៏មិនចាំបាច់ត្រូវការ ទៅស្វែងរកអ្នកថ្មីផ្សេងទៀត ក្រៅពីយើងនោះដែរ។ ហើយនេះ ក៏ជាប្រធានបទមួយដែលមនុស្ស គ្រប់ៗរូប រមែងតែងតែលើកយកមកនិយាយ ជាប្រចាំ។ ប៉ុន្តែ អ្វីដែលជាការពិត ជួនកាល ការលួចលាក់មាននរណាម្នាក់ ក្រៅពីដៃគូស្នេហារបស់ខ្លួន ក៏ព្រោះតែ គេបានអស់ចិត្តស្នេហ៍ពីគ្នា ឬក៏ទំនាក់ទំនងស្នេហារបស់ពួកគេ មិនបានសមស្របតាមសេចក្តីប្រាថ្នារៀងៗគ្នា។ ហេតុនេះ ទើបបណ្តាលឲ្យដៃគូម្ខាងទៀត ឈានដល់ដំណាក់ការលួចលាក់ ឬមានអារម្មណ៍បែបនេះ ចំពោះអ្នកផ្សេងទៀត។
![]() |
៨. ពួកគេមិនបានស្រលាញ់ដៃគូស្នេហារបស់ពួកគេ ពិតប្រាកដនោះទេ |
មានមនុស្សភាគច្រើន ដែលក្រោយពេលមានទំនាក់ទំនងស្នេហាជាមួយដៃគូស្នេហ៍ បានមួយរយៈពេល រួចមក ទើប ពួកគេបានដឹងថា នេះមិនមែនជាប្រភេទមនុស្សដែលខ្លួនត្រូវការនោះទេ ឬក៏មិនមែនជាមនុស្សនៅក្នុងក្តីសុបិន្តរបស់ខ្លួន ចង់បាន។ ហើយ វាក៏បណ្តាលឲ្យទំនាក់ទំនងមួយនោះ ឈានដល់ដំណាក់កាលលួចលាក់ទៅមានអ្នកថ្មី ដោយសម្ងាត់យ៉ាងនេះ ។
![]() |
៩. ពួកគេចាប់ផ្តើមមានការមិនប្រាកដចិត្ត ចំពោះស្នេហារបស់ខ្លួន |
១០. ពួកគេមិនទាន់មានផែនការច្បាស់លាស់
នេះជាចំណុចចាប់ផ្តើមដំបូង នៃការរៀបអាពាហ៍ពិពាហ៍របស់មនុស្សពីរនាក់ នៅក្រោយពេល ដែលមនុស្សពីរនាក់ មានទំនាក់ទំនងស្នេហាជាមួយគ្នា បានមួយរយៈពេលមក។ ហើយជាក់ស្តែង សេចក្តីត្រូវការតាមបែបប្រពៃណី ឬស្របច្បាប់ ជារឿងមួយដ៏សំខាន់ សម្រាប់បន្តទំនាក់ទំនងមួយនេះ តទៅមុខទៀត។ តែយ៉ាងណាមិញ ប្រសិនបើ ដៃគូម្ខាងទៀតរបស់អ្នក មិនមានផែនការ ឬក៏គម្រោងរួមដំណើរបន្តទៅមុខ ជាមួយអ្នកនោះទេ នោះ វាក៏អាចជាមូលហេតុមួយដែលបណ្តាល ឲ្យគេលួចលាក់មានអ្នកថ្មីផ្សេងទៀត ក្រៅពីអ្នក។
![]() |
១០. ពួកគេមិនទាន់មានផែនការច្បាស់លាស់ |
No comments:
Post a Comment