ជាការពិតណាស់ កញ្ញាបានបញ្ចេញមុខសង្សាររបស់ខ្លួន ដែលជាបុរសម្នាក់នោះ គឺជាអ្នកដឹកនាំស្ពតមួយរូបដ៏ល្បី។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិ ថាមិនសាកសមនឹងគ្នា ឯខ្លះទៀតបានថា បុរសម្នាក់នោះពិតជាសំណាង ដែលបានកញ្ញាដេននី ក្វាន់ជាសង្សារ។
មិនបានប៉ុន្មានកញ្ញាក៏បានបញ្ចេញសារនៅលើបណ្តាញសង្គមថា៖ «គ្មានពាក្យថាស្តាយក្រោយដែលមានបងជាសង្សារបស់អូន ទោះអ្នកដទៃមើលមកបង មិនល្អ មិនស្អាត មិនសង្ហា មិនមែនជាឧកញ្ញាឬឯកឧត្តម តែសម្រាប់នារីម្នាក់នេះ តែងតែមើលឃើញចំណុចល្អរបស់បងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយទង្វើ និងចិត្តស្មោះត្រង់របស់បង ពិភពលោកនេះធំណាស់តែយើងអាចរកគ្នាឃើញ នេះបញ្ជាក់ថានិស្ស័យបណ្តារឲ្យយើងទាំងពីរនាក់បានស្គាល់គ្នា បានកាន់ដៃគ្នា ផ្តល់ភាពស្និទ្ធស្នាលនឹងស្នាមញញឹមចំពោះគ្នា ទាំងដែលយើងបានឆ្លងកាត់ឧបសគ្គ ជាច្រើន ពាក្យគេច្រណែន ពាក្យគេចង់បំបែកយើង ពាក្យគេថាយើងមិនសមនឹងគ្នា កែវភ្នែកគេមើលមកយើងទាំងពីរនាក់គ្រាន់តែជាមនុស្សធម្មតាមិនស្មើគេ យើងបែកបាក់គ្នាជាច្រើនលើកតែចុងក្រោយយើងក៏អាចត្រលប់មកដូចដើមដោយសារក្តីស្រលាញ់នឹងអាណិតរវាងបងនឹងអូនទោះជាស្ថានភាពពេលខ្លះហាក់ដូចជាគួរឲ្យភ័យខ្លាច គេសម្លឹងមកយើងទាំងពីរនាក់ក្នុងផ្លូវមិនល្អ តែយើងបានបង្ហាញប្រាប់ពួកគេពីភាពបរិសុទ្ធរបស់យើងទាំងពីរនាក់អោយគេបានឃើញ សំរាប់ពេលវេលាដែលនៅសល់មកដល់ពេលនេះអូនចង់ឲ្យបងបន្តកាន់ដៃអូនរហូតដល់វិនាទីចុងក្រោយ »។
យ៉ាងណាមិញអ្នកគាំទ្រជាច្រើន ពេញចិត្តជាមួយនឹងពាក្យពេចន៍របស់កញ្ញាខ្លាំងមែនទែន ព្រោះថាឃើញកញ្ញាតែងខ្លួននិយមលេងខ្លូនស៊ិចស៊ីដូច្នោះទេ តែកញ្ញាមានចិត្តស្មោះត្រង់ និងស្រលាញ់គូស្នេហ៍យ៉ាងនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
No comments:
Post a Comment